រួមគ្នាពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាសុខភាព ដើម្បីជិវិតពលរដ្ឋកម្ពុជា

រួមគ្នាពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាសុខភាព ដើម្បីជិវិតពលរដ្ឋកម្ពុជា Joining together to strengthen quality and effectiveness of health service for Cambodians' lives

1/12/2010

សុខភាពបន្តពូជ និងការរួមភេទដោយសុវត្ថិភាព Reproductive Health & Safe Sex

កំពុងស្វែងរកព័ត៌មានដាក់បញ្ចូល

សុខភាពទូទៅ General Health

កម្ពុជាជួបធាតុអាកាសត្រជាក់ពុំធ្លាប់មាននៅថ្ងៃ ១២-១៦ មករា ២០១០ ត្រូវប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅរសៀលថ្ងៃទី ១២​មករា ឆ្នាំ ២០១០ ថា​កម្ពុជា​បានជួបប្រឈមនឹងអាកាសធាតុត្រជាក់រហូតដល់ ៨ អង្សារសេ ដែលបានកើតមានចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ មករា ឆ្នាំ ២០១០។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើការអំពាវនាវដោយផ្ទាល់មាត់នៅព្រឹកថ្ងៃទី ១២​មករា​ដែរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនានា ពិសេសតំបន់ព្រំដែន និងកោះសមុទ្រត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុ​ត្រជាក់ពុំធ្លាប់មាននៅកម្ពុជាពេលនេះ​។​
​បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ដល់សាធារណៈជន​ថា នៅវេលាម៉ោង ៧ ព្រឹកនាថ្ងៃទី ១២​មករា ឆ្នាំ ២០១០ មូសុងឥសាន្ត ដែលបក់មកពីទិសឥសាន្ត បាននិងកំពុងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាបង្កឲ្យផ្ទៃមេឃមានពពកតិចខ្យល់​ត្រជាក់ ហើយសើមមានចុះអ័ព្ទច្រើននៅពេលព្រឹក និងនៅពេលយប់​។
​តំបន់ខ្ពង់រាបដែលរួមមាន ខេត្តរតនគិរី, ស្ទឹងត្រែង, ក្រចេះ, និងមណ្ឌលគិរី សីតុណ្ហភាព​អប្បបរមាមានកម្រិតពី ១២ ដល់ ១៥ អង្សារសេ​។ តំបន់វាលទំនាប រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, ព្រៃវែង, សៀមរាប, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង និងខេត្តកំពង់ធំមានសីតុណ្ហភាពអប្បបរមា ១៤ ទៅ ១៦ អង្សារសេ។ រីឯតំបន់មាត់សមុទ្ររួមមានខេត្តព្រះសីហនុ, ខេត្តកំពត, កោះកុង និងខេត្តកែប មានសីតុណ្ហភាព អប្បបរមាពី ១៨ ដល់ ១៩ អង្សារសេ។​
​    ​ចំពោះមុខធាតុអាកាសត្រជាក់ ពុំធ្លាប់មាននៅកម្ពុជាពេលនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើរទៅកាន់អាជ្ញាធរ និងប្រជាជននៅតាមបណ្តាខេត្តនានា ជាពិសេស នៅតាមតំបន់ព្រំដែន និងបណ្តាកោះនៅតាមសមុទ្រ ដើម្បីឲ្យបង្កើនការប្រុងប្រយ័ត្ន៕


បទភ្លេងនិងចំរៀងអាចជួយពង្រីកសរសៃមិនឲ្យស្ទះឈាម
​​​តាមការស្រាវជ្រាវមួយថាបានបង្ហាញថា អ្នកជំងឺដែលបានស្តាប់បទចំរៀងនិងបទភ្លេង ដែលខ្លួនឯងពេញចិត្តក្នុងមួយថ្ងៃកន្លះម៉ោង ក្រៅពីធ្វើឲ្យសប្បាយចិត្តហើយនោះថែមទាំង មាន ប្រយោជន៍ដល់រាងកាយផងដែរ ព្រោះ ជួយឲ្យសរសៃឈាមរីកធំបាន។
​ ​ការប្រើតន្ត្រីចូលជួយក្នុងការព្យាបាល គេបាននាំគ្នាធ្វើនៅក្នុងសហរដ្ឋអាមេរិកជា ច្រើនកន្លែង ហើយអ្នកជំនាញរបស់អង់គ្លេសក៏

1/11/2010

សុខភាពស្រ្តី Women's Health

ជំងឺផ្ដាសាយអាចឲ្យស្ត្រីមានគភ៌រំញោចដល់ស្បូនរួញ​ដែលនាំមានការរលូតកូន និងកើតកូនមុនពេលកំណត់
​​​ក្នុងពេលមានផ្ទៃពោះមានស្ត្រីជាច្រើនកើតរោគផ្ដាសាយធម្មតា តែពុំជះឥទ្ធិពលអ្វីធ្ងន់ធ្ងរដល់​ទារកនៅក្នុងផ្ទៃឡើយ ។ ប៉ុន្តែ​ប្រសិនបើអូសបន្លាយពេលយូរ ហើយសីតុណ្ហភាពនៅក្នុង​រាងកាយមានកម្ដៅប្រហាក់ប្រហែលចន្លោះ ៣៩ អង្សា ជាច្រើនថ្ងៃ គឺចៀសមិនផុតពីការប៉ះពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃនោះឡើយ។

1/10/2010

សុខភាពបុរស Men's Health

កំពុងស្វែងរកព័ត៌មានដាក់បញ្ចូល

1/09/2010

សុខភាពកុមារ​Child Health

កុមារកម្ពុជាគ្រប់រូបមានបញ្ហាមាត់ធ្មេញ

​​កុមារកម្ពុជាគ្រប់រូបមានបញ្ហាសុខភាពមាត់ធ្មេញ ដែលធ្វើឲ្យពួកគេប្រឈមមុខនឹងបញ្ហាជា​ច្រើន ដូចជាកុមារមិនអាចទៅសាលារៀន កុមារពិបាកទទួលទានអាហារ​នាំឲ្យមានបញ្ហាកង្វះ​អាហាររូបត្ថម្ភ ធ្វើឲ្យបញ្ញាស្មារតី​ចុះអន់ខ្សោយជាដើម ។​

អាហារ និងសុខភាព Food & Health

កំពុងស្វែងរកព័ត៌មានដាក់បញ្ចូល

1/08/2010

សម្ផស្ស Beauty

កំពុងរកព័ត៌មាន

យុវវ័យ​Youth

កំពុងស្វែងរកព័ត៌មានដាក់បញ្ចូល

ព័ត៌មានពីតារាខ្មែរ News on Khmer Stars

ដោយសារឈ្មោះពិធីការិនី ឈិន សុធា​រី និងរកភ្ញៀវម៉ាស្សារួមភេទជាប់គុក ២​ ឆ្នាំ
ស្ត្រីម្នាក់នៅថ្ងៃទី​១២ មករា ឆ្នាំ​២០១០ ត្រូវបានតុលាការសាលា​ដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់គុករយៈពេល ២​ឆ្នាំ ដល់ពីបទសញ្ចរកម្ម ដោយសារប្រើប្រាស់នាមប័ណ្ណក្លឹបម៉ាស្សា ឈិន សុធា​រី ដែលជាពិធីការិនី និងជាតារាក្នុងការរកភ្ញៀវម៉ាស្សា ហើយបម្រើផ្លូវភេទឱ្យបានច្រើន ។​

ពិធីការិនី​ឈិន សុធា​រី
តុលាការបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទស្រ្តី ព្រាប សុភា អាយុ ៣១​ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ២​ឆ្នាំ គិតពីថ្ងៃឃុំខ្លួន​ពីបទសញ្ចរកម្មកាលពីថ្ងៃទី​២៩ សីហា ២០០៩ រួមទាំងបង្គាប់ឱ្យសងដើមបណ្តឹង ១ លានរៀល ។​
ស្រ្តីរូបនោះបានធ្វើនាមប័ណ្ណដោយដាក់ឈ្មោះ ឈិន សុធា​រី ដើម្បីរកភ្ញៀវម៉ាស្សានិងរួមភេទដោយ​ឱ្យក្នុងម្នាក់ ៥០ ដុល្លារ ហើយបានទាមទារក្នុងម្នាក់ ៥ ដុល្លារ​ពីនារីៗ ប្រសិនជាមានការបម្រើ​ផ្លូវភេទ ។​
​នៅក្នុងសវនាការ​ជនជាប់ចោទបានបញ្ជាក់ថា ខ្លួនពិតជាបោះនាមប័ណ្ណប្រើឈ្មោះ ឈិន សុធា​រី មែន ព្រោះរកម៉ូយបានច្រើនណាស់៕

បន្ទាប់ពីសម្រាលបានកូនមានសុខភាពល្អក៏ទទួលកាដូឡានតម្លៃរាប់ម៉ឺនដុល្លារ
តារាចម្រៀងស្រី ឈួន សុវណ្ណ​ឆៃ បានទទួលកាដូរថយន្ត ឡិចស៊ីសសេរី​៤៧០ មួយគ្រឿងតម្លៃជាង​ ៥ ​ម៉ឺនដុល្លារ​ពីក្រុមគ្រួសារខាងស្វាមី បន្ទាប់ពីនាងបានផ្តល់កំណើតឲ្យកូន​ប្រុសម្នាក់​ដោយមានសុខភាពល្អមាំមួន ហើយកូនបានកើត​ចំថ្ងៃពិសេស គឺកើតនៅវេលាម៉ោង ៩ និង ៩ នាទី ថៃ្ងទី​៩ ខែ​៩ និងឆ្នាំ ២០០៩ ។

1/07/2010

ព័ត៌មានពីតារាបរទេស News on Foreign Stars

កំពុងស្វែងរកព័ត៌មានដាក់បញ្ចូល