1/12/2010
សុខភាពបន្តពូជ និងការរួមភេទដោយសុវត្ថិភាព Reproductive Health & Safe Sex
កំពុងស្វែងរកព័ត៌មានដាក់បញ្ចូល
សុខភាពទូទៅ General Health
កម្ពុជាជួបធាតុអាកាសត្រជាក់ពុំធ្លាប់មាននៅថ្ងៃ ១២-១៦ មករា ២០១០ ត្រូវប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅរសៀលថ្ងៃទី ១២មករា ឆ្នាំ ២០១០ ថាកម្ពុជាបានជួបប្រឈមនឹងអាកាសធាតុត្រជាក់រហូតដល់ ៨ អង្សារសេ ដែលបានកើតមានចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ មករា ឆ្នាំ ២០១០។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើការអំពាវនាវដោយផ្ទាល់មាត់នៅព្រឹកថ្ងៃទី ១២មករាដែរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនានា ពិសេសតំបន់ព្រំដែន និងកោះសមុទ្រត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុត្រជាក់ពុំធ្លាប់មាននៅកម្ពុជាពេលនេះ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ដល់សាធារណៈជនថា នៅវេលាម៉ោង ៧ ព្រឹកនាថ្ងៃទី ១២មករា ឆ្នាំ ២០១០ មូសុងឥសាន្ត ដែលបក់មកពីទិសឥសាន្ត បាននិងកំពុងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាបង្កឲ្យផ្ទៃមេឃមានពពកតិចខ្យល់ត្រជាក់ ហើយសើមមានចុះអ័ព្ទច្រើននៅពេលព្រឹក និងនៅពេលយប់។
តំបន់ខ្ពង់រាបដែលរួមមាន ខេត្តរតនគិរី, ស្ទឹងត្រែង, ក្រចេះ, និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមាមានកម្រិតពី ១២ ដល់ ១៥ អង្សារសេ។ តំបន់វាលទំនាប រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, ព្រៃវែង, សៀមរាប, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង និងខេត្តកំពង់ធំមានសីតុណ្ហភាពអប្បបរមា ១៤ ទៅ ១៦ អង្សារសេ។ រីឯតំបន់មាត់សមុទ្ររួមមានខេត្តព្រះសីហនុ, ខេត្តកំពត, កោះកុង និងខេត្តកែប មានសីតុណ្ហភាព អប្បបរមាពី ១៨ ដល់ ១៩ អង្សារសេ។
ចំពោះមុខធាតុអាកាសត្រជាក់ ពុំធ្លាប់មាននៅកម្ពុជាពេលនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើរទៅកាន់អាជ្ញាធរ និងប្រជាជននៅតាមបណ្តាខេត្តនានា ជាពិសេស នៅតាមតំបន់ព្រំដែន និងបណ្តាកោះនៅតាមសមុទ្រ ដើម្បីឲ្យបង្កើនការប្រុងប្រយ័ត្ន៕

បទភ្លេងនិងចំរៀងអាចជួយពង្រីកសរសៃមិនឲ្យស្ទះឈាម
តាមការស្រាវជ្រាវមួយថាបានបង្ហាញថា អ្នកជំងឺដែលបានស្តាប់បទចំរៀងនិងបទភ្លេង ដែលខ្លួនឯងពេញចិត្តក្នុងមួយថ្ងៃកន្លះម៉ោង ក្រៅពីធ្វើឲ្យសប្បាយចិត្តហើយនោះថែមទាំង មាន ប្រយោជន៍ដល់រាងកាយផងដែរ ព្រោះ ជួយឲ្យសរសៃឈាមរីកធំបាន។
ការប្រើតន្ត្រីចូលជួយក្នុងការព្យាបាល គេបាននាំគ្នាធ្វើនៅក្នុងសហរដ្ឋអាមេរិកជា ច្រើនកន្លែង ហើយអ្នកជំនាញរបស់អង់គ្លេសក៏
1/11/2010
សុខភាពស្រ្តី Women's Health
ជំងឺផ្ដាសាយអាចឲ្យស្ត្រីមានគភ៌រំញោចដល់ស្បូនរួញដែលនាំមានការរលូតកូន និងកើតកូនមុនពេលកំណត់
ក្នុងពេលមានផ្ទៃពោះមានស្ត្រីជាច្រើនកើតរោគផ្ដាសាយធម្មតា តែពុំជះឥទ្ធិពលអ្វីធ្ងន់ធ្ងរដល់ទារកនៅក្នុងផ្ទៃឡើយ ។ ប៉ុន្តែប្រសិនបើអូសបន្លាយពេលយូរ ហើយសីតុណ្ហភាពនៅក្នុងរាងកាយមានកម្ដៅប្រហាក់ប្រហែលចន្លោះ ៣៩ អង្សា ជាច្រើនថ្ងៃ គឺចៀសមិនផុតពីការប៉ះពាល់ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃនោះឡើយ។

1/10/2010
1/09/2010
សុខភាពកុមារChild Health
កុមារកម្ពុជាគ្រប់រូបមានបញ្ហាមាត់ធ្មេញ
កុមារកម្ពុជាគ្រប់រូបមានបញ្ហាសុខភាពមាត់ធ្មេញ ដែលធ្វើឲ្យពួកគេប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាកុមារមិនអាចទៅសាលារៀន កុមារពិបាកទទួលទានអាហារនាំឲ្យមានបញ្ហាកង្វះអាហាររូបត្ថម្ភ ធ្វើឲ្យបញ្ញាស្មារតីចុះអន់ខ្សោយជាដើម ។

1/08/2010
ព័ត៌មានពីតារាខ្មែរ News on Khmer Stars
ដោយសារឈ្មោះពិធីការិនី ឈិន សុធារី និងរកភ្ញៀវម៉ាស្សារួមភេទជាប់គុក ២ ឆ្នាំ
នៅក្នុងសវនាការជនជាប់ចោទបានបញ្ជាក់ថា ខ្លួនពិតជាបោះនាមប័ណ្ណប្រើឈ្មោះ ឈិន សុធារី មែន ព្រោះរកម៉ូយបានច្រើនណាស់៕
បន្ទាប់ពីសម្រាលបានកូនមានសុខភាពល្អក៏ទទួលកាដូឡានតម្លៃរាប់ម៉ឺនដុល្លារ
តារាចម្រៀងស្រី ឈួន សុវណ្ណឆៃ បានទទួលកាដូរថយន្ត ឡិចស៊ីសសេរី៤៧០ មួយគ្រឿងតម្លៃជាង ៥ ម៉ឺនដុល្លារពីក្រុមគ្រួសារខាងស្វាមី បន្ទាប់ពីនាងបានផ្តល់កំណើតឲ្យកូនប្រុសម្នាក់ដោយមានសុខភាពល្អមាំមួន ហើយកូនបានកើតចំថ្ងៃពិសេស គឺកើតនៅវេលាម៉ោង ៩ និង ៩ នាទី ថៃ្ងទី៩ ខែ៩ និងឆ្នាំ ២០០៩ ។
ស្ត្រីម្នាក់នៅថ្ងៃទី១២ មករា ឆ្នាំ២០១០ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់គុករយៈពេល ២ឆ្នាំ ដល់ពីបទសញ្ចរកម្ម ដោយសារប្រើប្រាស់នាមប័ណ្ណក្លឹបម៉ាស្សា ឈិន សុធារី ដែលជាពិធីការិនី និងជាតារាក្នុងការរកភ្ញៀវម៉ាស្សា ហើយបម្រើផ្លូវភេទឱ្យបានច្រើន ។
ពិធីការិនីឈិន សុធារី
តុលាការបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទស្រ្តី ព្រាប សុភា អាយុ ៣១ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ គិតពីថ្ងៃឃុំខ្លួនពីបទសញ្ចរកម្មកាលពីថ្ងៃទី២៩ សីហា ២០០៩ រួមទាំងបង្គាប់ឱ្យសងដើមបណ្តឹង ១ លានរៀល ។
ស្រ្តីរូបនោះបានធ្វើនាមប័ណ្ណដោយដាក់ឈ្មោះ ឈិន សុធារី ដើម្បីរកភ្ញៀវម៉ាស្សានិងរួមភេទដោយឱ្យក្នុងម្នាក់ ៥០ ដុល្លារ ហើយបានទាមទារក្នុងម្នាក់ ៥ ដុល្លារពីនារីៗ ប្រសិនជាមានការបម្រើផ្លូវភេទ ។នៅក្នុងសវនាការជនជាប់ចោទបានបញ្ជាក់ថា ខ្លួនពិតជាបោះនាមប័ណ្ណប្រើឈ្មោះ ឈិន សុធារី មែន ព្រោះរកម៉ូយបានច្រើនណាស់៕
បន្ទាប់ពីសម្រាលបានកូនមានសុខភាពល្អក៏ទទួលកាដូឡានតម្លៃរាប់ម៉ឺនដុល្លារ
តារាចម្រៀងស្រី ឈួន សុវណ្ណឆៃ បានទទួលកាដូរថយន្ត ឡិចស៊ីសសេរី៤៧០ មួយគ្រឿងតម្លៃជាង ៥ ម៉ឺនដុល្លារពីក្រុមគ្រួសារខាងស្វាមី បន្ទាប់ពីនាងបានផ្តល់កំណើតឲ្យកូនប្រុសម្នាក់ដោយមានសុខភាពល្អមាំមួន ហើយកូនបានកើតចំថ្ងៃពិសេស គឺកើតនៅវេលាម៉ោង ៩ និង ៩ នាទី ថៃ្ងទី៩ ខែ៩ និងឆ្នាំ ២០០៩ ។
1/07/2010
កុមារកម្ពុជានឹងទទួលបានថ្នាំបង្ការរលាកសួតនិងស្រោមខួរ
លោកវេជ្ជបណ្ឌិត សាន់ ច័ន្ទសឿន ប្រធាន កម្មវិធីជាតិចាក់ថ្នាំបង្ការនៃក្រសួងសុខាភិបាលកម្ពុជាបាននិយាយនៅល្ងាចថ្ងៃ ៦មករា ថា ថ្នាំវ៉ាក់ សាំង ឬថ្នាំបង្ការ ដែលនឹងជួយការពារកុមារពីជំងឺ រលាកសួត និងជំងឺរលាកស្រោមខួរក្បាលនៅនឹងត្រូវ ចាក់ជូនកុមារកម្ពុជាអាយុក្រោម ១ ឆ្នាំ ក្នុងពេល ឆាប់ៗនេះ។
លោកវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងនេះនឹងដាក់បញ្ចូលជាមួយវ៉ាក់សាំងការពារជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ រលាកថ្លើម ទៅក្នុងសឺរ៉ាំងតែមួយ។ វ៉ាក់សាំងនេះនឹងចាក់ជូនកុមារម្នាក់ៗបីដង ដែលមានចន្លោះរយៈពេល ១ ខែ ក្នុងការចាក់លើកទី១ លើកទី២ និងលើកទី៣ ។

កម្ពុជាបង្កើតប្រព័ន្ធតាមដានការស្លាប់របស់មាតា
ដើម្បីពិនិត្យបញ្ហាប្រឈមនានា ដែលបណ្តាលឲ្យមានអត្រាមរណៈភាពរបស់មាតា នោះក្រសួងសុខាភិបាលកម្ពុជានឹងរៀបចំប្រព័ន្ធតាមដានមរណៈភាពរបស់កុមារនៅគ្រប់ខេត្ត ក្រុង និងថ្នាក់ជាតិ។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយប្រាប់ក្រុមមន្ត្រីបស់លោកនៅល្ងាចថ្ងៃអង្គារ ទី៥ មករាថា បច្ចុប្បន្នក្រសួងបានពង្រីកទូទាំងប្រទេស និងបានកំពុងរៀបចំប្រព័ន្ធព័ត៌មានថ្នាក់ជាតិ ដើម្បីពិនិត្យមើលបញ្ហាអ្វីខ្លះដែលនាំឲ្យមានអត្រាមរណៈភាពមាតា ដើម្បីក្រសួងត្រៀមឆ្លើយតបតាមការជាក់ស្តែងទៅនឹងបញ្ហា ដែលបានកើតទ្បើង ។
លោកបន្ថែមថា “គោលដៅរបស់យើងគឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយអត្រាស្លាប់របស់មាតាតាមរយៈការជួយអប់រំដល់សហគមន៍ និងពង្រឹងមូលដ្ឋានសុខាភិបាល ដើម្បីគ្របដណ្តប់សេវាសុខភាពនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរទ្បើង ” ។
គួរបញ្ជាក់ដែរថា ការរៀបចំប្រព័ន្ធព័ត៌មានតាមដានថ្នាក់ជាតិនេះបានទទួលជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក និងអង្គការយូអ៊ិនអេហ្វភីអេ ដោយប្រើប្រាស់ថវិកាជាតិ ៕

1/06/2010
ការសម្រាលកូនគ្មានសុវត្ថិភាពនាំឲ្យមាតាស្លាប់ច្រើនបំផុត
ការស្លាប់របស់ស្រ្តីជាមាតាដោយសាររំលូតកូន នៅតែជាកង្វល់ដ៏ធំមួយរបស់ប្រទេសកម្ពុជាដោយសារតែការរំលូតកូននេះគ្មានសុវត្ថិភាព។
លោកស្រីសាស្ត្រាចារ្យ តាន់វួចឆេងអនុរដ្ឋលេខា ធិការក្រសួងសុខាភិបាលបាននិយាយនៅពេលថ្មីៗ នេះដោយផ្អែកលើរបាយការណ៍របស់ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក និងកម្ពុជា ថាការស្លាប់របស់មាតាភាគច្រើនបំផុតគឺដោយសារផលវិបាកនៃការសម្រាលកូនមិនមានសុវត្ថិភាព ឬមូលហេតុផ្ទាល់នៃការសម្រាល។
លោកស្រីសាស្ត្រាចារ្យវួចឆេងបានបញ្ជាក់ថាតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅ កម្ពុជាកាលពីឆ្នាំ ២០០៥ស្ត្រីកម្ពុជាបានស្លាប់ដោយសារការសម្រាលមាន៤៧២លើ១០ម៉ឺនកំណើតរស់គឺកើនឡើងពី៤៣៧នៃការអង្កេត ឆ្នាំ២០០០កន្លងមក។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតគុំកាណាល់នាយកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក បាននិយាយថា មូលហេតុចម្បងនៃការស្លាប់របស់មាតា គឺការបង្ករោគ និងសម្រាលជាមួយឆ្មបមិនមាន ការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រៅពីនេះការធ្លាក់ឈាមនៅពេលសម្រាលក្រឡាភ្លើងសុទ្ធតែជា មូលហេតុនៃការស្លាប់របស់ស្ត្រី។ លោកបន្តថានៅកម្ពុជាការសម្រាលកូនដោយឆ្មបបុរាណមាន ប្រមាណពី៤០ទៅ៥០ភាគរយដែលភាគច្រើននៅតំបន់ជនបទ។
កង្វះខាតឆ្មបនៅតាមមណ្ឌលសុខភាពក៏ជាបញ្ហាមួយផងដែរនៃភាពធ្ងន់ធ្ងរលើការស្លាប់របស់ ស្ត្រីជាមាតា៕

អាចយកក្រអៅឈូកឃាត់ឈាមបាន
នៅកម្ពុជាសម្បូរណ៍ក្រអៅឈូក តែពលរដ្ឋយើងមិសូវដឹងពីប្រយោជន៍ផ្នែកសុខាភិបាលរបស់វាទេ។ តាមព័ត៌មានវេជ្ជសាស្រ្តបរទេសដែលដកស្រង់ដោយទស្សនាវដ្តីប្រជាប្រិយឆ្នាំទី៖១៦លេខ៖ ៤៧៥ បានឲ្យដឹងថា ក្រអៅឈូកជាឱសថពិសេសមួយនៃប្រភេទឱសថបុរាណ និងល្អបំផុត ក្រោយពេលត្រូវបានហាលឬធ្វើឲ្យស្ងួត។
បើតាមពេទ្យបុរាណឱសថក្រអៅឈូកមានរសជាតិផ្អែមតិចៗ ហើយត្រូវបានរាប់បញ្ចូលក្នុងប្រភេទសមស្របជាមួយនឹងក្រពះសួត...ហើយថា វាជាឱសថមានប្រសិទ្ធភាពព្យាបាលជំងឺក្អួតចេញឈាមក្អកចេញឈាមនោមចេញឈាម និងបត់ជើងធំចេញឈាមជាដើម។
ទស្សនាវដ្តីបានដកស្រង់សំណេររបស់វេជ្ជបញ្ជាបុរាណថា "បន្សាបពិសព្យាបាលលាមកមានឈាមកក ឈាមហូរខ្លាំងឈាមកក" ហើយថាឱសថនេះអាចកាត់បន្ថយពេលនៃការហូរឈាមនៅក្នុងការសាកល្បង។
អានអត្ថបទទាំងមូល សូមចុច http://women.open.org.kh/km/lotus-root-treatment

1/05/2010
សម្ដេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍន៍ប្រទេសជាតិគឺត្រូវវិនិយោគលើសុខុមាលភាពកុមារ
បាត់ដំបង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកការវិយោគលើវិស័យសុខុមាលភាពកុមារជាបឋមជាកូនសោគន្លឹះសម្រាប់សម្រេចភារកិច្ចកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
អានអត្ថបទទាំងមូល សូមចុច http://women.open.org.kh/km/care-child-healt

Subscribe to:
Posts (Atom)