រួមគ្នាពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាសុខភាព ដើម្បីជិវិតពលរដ្ឋកម្ពុជា

រួមគ្នាពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាសុខភាព ដើម្បីជិវិតពលរដ្ឋកម្ពុជា Joining together to strengthen quality and effectiveness of health service for Cambodians' lives

1/08/2010

ព័ត៌មានពីតារាខ្មែរ News on Khmer Stars

ដោយសារឈ្មោះពិធីការិនី ឈិន សុធា​រី និងរកភ្ញៀវម៉ាស្សារួមភេទជាប់គុក ២​ ឆ្នាំ
ស្ត្រីម្នាក់នៅថ្ងៃទី​១២ មករា ឆ្នាំ​២០១០ ត្រូវបានតុលាការសាលា​ដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់គុករយៈពេល ២​ឆ្នាំ ដល់ពីបទសញ្ចរកម្ម ដោយសារប្រើប្រាស់នាមប័ណ្ណក្លឹបម៉ាស្សា ឈិន សុធា​រី ដែលជាពិធីការិនី និងជាតារាក្នុងការរកភ្ញៀវម៉ាស្សា ហើយបម្រើផ្លូវភេទឱ្យបានច្រើន ។​

ពិធីការិនី​ឈិន សុធា​រី
តុលាការបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទស្រ្តី ព្រាប សុភា អាយុ ៣១​ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ២​ឆ្នាំ គិតពីថ្ងៃឃុំខ្លួន​ពីបទសញ្ចរកម្មកាលពីថ្ងៃទី​២៩ សីហា ២០០៩ រួមទាំងបង្គាប់ឱ្យសងដើមបណ្តឹង ១ លានរៀល ។​
ស្រ្តីរូបនោះបានធ្វើនាមប័ណ្ណដោយដាក់ឈ្មោះ ឈិន សុធា​រី ដើម្បីរកភ្ញៀវម៉ាស្សានិងរួមភេទដោយ​ឱ្យក្នុងម្នាក់ ៥០ ដុល្លារ ហើយបានទាមទារក្នុងម្នាក់ ៥ ដុល្លារ​ពីនារីៗ ប្រសិនជាមានការបម្រើ​ផ្លូវភេទ ។​
​នៅក្នុងសវនាការ​ជនជាប់ចោទបានបញ្ជាក់ថា ខ្លួនពិតជាបោះនាមប័ណ្ណប្រើឈ្មោះ ឈិន សុធា​រី មែន ព្រោះរកម៉ូយបានច្រើនណាស់៕

បន្ទាប់ពីសម្រាលបានកូនមានសុខភាពល្អក៏ទទួលកាដូឡានតម្លៃរាប់ម៉ឺនដុល្លារ
តារាចម្រៀងស្រី ឈួន សុវណ្ណ​ឆៃ បានទទួលកាដូរថយន្ត ឡិចស៊ីសសេរី​៤៧០ មួយគ្រឿងតម្លៃជាង​ ៥ ​ម៉ឺនដុល្លារ​ពីក្រុមគ្រួសារខាងស្វាមី បន្ទាប់ពីនាងបានផ្តល់កំណើតឲ្យកូន​ប្រុសម្នាក់​ដោយមានសុខភាពល្អមាំមួន ហើយកូនបានកើត​ចំថ្ងៃពិសេស គឺកើតនៅវេលាម៉ោង ៩ និង ៩ នាទី ថៃ្ងទី​៩ ខែ​៩ និងឆ្នាំ ២០០៩ ។

​ ​​បើតាមព័ត៌មានស៊ីអិនអេចប្រេសបានឲ្យដឹងថា បងប្អូនខាងស្វាមីរបស់នាង សុវណ្ណ​ឆៃ ដែលរស់នៅឯប្រទេសបារាំងពុំមាននរណាម្នាក់មានកូនប្រុសទេ ដូច្នេះហើយពេលនាងសម្រាល​បានកូនប្រុស និងចំពេលដ៏វិសេសវិសាល​នោះ ទើបពួកគាត់ទាំងអស់គ្នាមានក្តីសប្បាយរីករាយ​ជាខ្លាំង ហើយក៏បានរៃថវិកាដើម្បីទិញរថយន្តមួយគ្រឿងនេះសម្រាប់ជាកាដូ ។​
​​​ស៊ីអិនបានបញ្ជាក់ថា ដោយកស្រង់សំដីនាង សុវណ្ណ​ឆៃ ថា «សម័យនេះទៅហើយ វិទ្យាសាស្ត្រមានកម្រិតជឿនលឿនសម្បើមណាស់ រីឯប្រទេសយើងក៏រីកចម្រើនណាស់ដែរ នាងមិន​មានក្តីព្រួយបារម្ភក្រែងមានជំងឺកូនខ្ចី (ទាស់)​នោះឡើយ ហើយសព្វថៃ្ង នាងមានសុខភាព​ល្អធម្មតា និងអាចធ្វើលំហាត់ប្រាណប្រចាំសប្តាហ៍​នៅតាមក្លឹបហាត់ប្រាណថែមទៀតផង ដើម្បីជា​ជំនួយក្នុងការរក្សាសម្ផស្ស​និងសុខភាព»៕

តារាចម្រៀងប្រុសខ្មែរម្នាក់ធ្លាក់ខ្លួនឈឺ

ផាន សុផាត ជាតារាចម្រៀងធ្លាប់ល្បីបង្គួរក្នុងការច្រៀងបទចម្រៀងចាស់ៗ បានធ្លាក់ខ្លួនឈឺ ដោយ រលាកទងសួត ហើយកំពុងព្យាបាលនៅឯមន្ទីរ ពេទ្យផង និងនៅផ្ទះផងអស់ជាពេលជាច្រើនខែមកហើយ។​​
​ នៅសប្តាហ៌មុននេះ គេឃើញលោកឡើងច្រៀងនៅទូរទស្សន៍ ស៊ីធីអិន ដោយមានរូបកាយ ស្លេកស្លាំង។ កាលពី​៣ ឆ្នាំមុន សុផាត បានចែកផ្លូវគ្នាជាមួយភរិយា គឺនាង​អ៊ុំ គន្ធា ដែលជាតា រាចម្រៀងដែរនោះ ។​ពួកគេមានកូនប្រុសពីរនាក់ ដែលសព្វថៃ្ងស្ថិតក្រោម ការថែទាំរបស់អតីត ភរិយាគឺនាង អ៊ុំ គន្ធា នេះឯង ។
​​ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលគេបានឃើញតារាចម្រៀងរូបនេះដែលធ្លាប់ តែធាត់ទ្រលុកទ្រលន់បែរជាធ្លាក់ខ្លួនស្គមខុសពីធម្មតាទៅវិញ។
​​អ្នកខ្លះគិតថា ទំនងជាលោកមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បន្ទាប់ពីបានបែកបាក់ក្រុមគ្រួសារ និងកូន ប្រុស ទាំងពីររបស់ខ្លួន។​