ដើម្បីពិនិត្យបញ្ហាប្រឈមនានា ដែលបណ្តាលឲ្យមានអត្រាមរណៈភាពរបស់មាតា នោះក្រសួងសុខាភិបាលកម្ពុជានឹងរៀបចំប្រព័ន្ធតាមដានមរណៈភាពរបស់កុមារនៅគ្រប់ខេត្ត ក្រុង និងថ្នាក់ជាតិ។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយប្រាប់ក្រុមមន្ត្រីបស់លោកនៅល្ងាចថ្ងៃអង្គារ ទី៥ មករាថា បច្ចុប្បន្នក្រសួងបានពង្រីកទូទាំងប្រទេស និងបានកំពុងរៀបចំប្រព័ន្ធព័ត៌មានថ្នាក់ជាតិ ដើម្បីពិនិត្យមើលបញ្ហាអ្វីខ្លះដែលនាំឲ្យមានអត្រាមរណៈភាពមាតា ដើម្បីក្រសួងត្រៀមឆ្លើយតបតាមការជាក់ស្តែងទៅនឹងបញ្ហា ដែលបានកើតទ្បើង ។
លោកបន្ថែមថា “គោលដៅរបស់យើងគឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយអត្រាស្លាប់របស់មាតាតាមរយៈការជួយអប់រំដល់សហគមន៍ និងពង្រឹងមូលដ្ឋានសុខាភិបាល ដើម្បីគ្របដណ្តប់សេវាសុខភាពនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរទ្បើង ” ។
គួរបញ្ជាក់ដែរថា ការរៀបចំប្រព័ន្ធព័ត៌មានតាមដានថ្នាក់ជាតិនេះបានទទួលជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក និងអង្គការយូអ៊ិនអេហ្វភីអេ ដោយប្រើប្រាស់ថវិកាជាតិ ៕