ជំងឺផ្ដាសាយអាចឲ្យស្ត្រីមានគភ៌រំញោចដល់ស្បូនរួញដែលនាំមានការរលូតកូន និងកើតកូនមុនពេលកំណត់
ក្នុងពេលមានផ្ទៃពោះមានស្ត្រីជាច្រើនកើតរោគផ្ដាសាយធម្មតា តែពុំជះឥទ្ធិពលអ្វីធ្ងន់ធ្ងរដល់ទារកនៅក្នុងផ្ទៃឡើយ ។ ប៉ុន្តែប្រសិនបើអូសបន្លាយពេលយូរ ហើយសីតុណ្ហភាពនៅក្នុងរាងកាយមានកម្ដៅប្រហាក់ប្រហែលចន្លោះ ៣៩ អង្សា ជាច្រើនថ្ងៃ គឺចៀសមិនផុតពីការប៉ះពាល់ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃនោះឡើយ។
ក្រៅពីនោះ ការក្ដៅខ្លួនខ្លាំងមេរោគក៏អាចធ្វើឲ្យរំញោចដល់ស្បូនរួញដែលបណ្ដាលឲ្យមានការរលូតកូន និងកើតកូនមុនពេលកំណត់។
អានអត្ថបទទាំងមូល សូមមើលលើគេហទំព័រ http://women.open.org.kh/km/pregnant-women-cold
ការសម្រាលកូនគ្មានសុវត្ថិភាពនាំឲ្យមាតាស្លាប់ច្រើនបំផុត
ការស្លាប់របស់ស្រ្តីជាមាតាដោយសាររំលូតកូន នៅតែជាកង្វល់ដ៏ធំមួយរបស់ប្រទេសកម្ពុជាដោយ សារតែការរំលូតកូននេះគ្មានសុវត្ថិភាព។
លោកស្រីសាស្ត្រាចារ្យ តាន់វួចឆេងអនុរដ្ឋលេខា ធិការក្រសួងសុខាភិបាលបាននិយាយនៅ ពេលថ្មីៗនេះដោយផ្អែកលើរបាយការណ៍របស់ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក និងកម្ពុជាថាការស្លាប់របស់មាតាភាគច្រើនបំផុតគឺដោយសារផលវិបាកនៃការសម្រាលកូន មិនមានសុវត្ថិភាព ឬមូលហេតុផ្ទាល់នៃការសម្រាល។
លោកស្រីសាស្ត្រាចារ្យវួចឆេងបានបញ្ជាក់ថាតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅ កម្ពុជាកាលពីឆ្នាំ ២០០៥ស្ត្រីកម្ពុជាបានស្លាប់ដោយសារការសម្រាលមាន៤៧២លើ១០ម៉ឺនកំណើតរស់គឺកើនឡើងពី៤៣៧នៃការអង្កេត ឆ្នាំ២០០០កន្លងមក។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតគុំកាណាល់នាយកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក បាននិយាយថា មូលហេតុចម្បងនៃការស្លាប់របស់មាតា គឺការបង្ករោគ និងសម្រាលជាមួយឆ្មបមិន មាន ការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រៅពីនេះការធ្លាក់ឈាមនៅពេលសម្រាលក្រឡាភ្លើងសុទ្ធតែជាមូលហេតុនៃការស្លាប់របស់ស្ត្រី។ លោកបន្តថានៅកម្ពុជាការសម្រាលកូនដោយឆ្មប បុរាណមានប្រមាណពី៤០ទៅ៥០ភាគរយដែលភាគច្រើននៅតំបន់ជនបទ។
កង្វះខាតឆ្មបនៅតាមមណ្ឌលសុខភាពក៏ជាបញ្ហាមួយផងដែរនៃភាពធ្ងន់ធ្ងរលើការស្លាប់របស់ ស្ត្រីជាមាតា៕
ភេសជ្ជៈពេលព្រឹក សម្រាប់ស្ត្រីធ្វើការការិយាល័យ
នរណាៗក៏ទទួលស្គាល់ថា អាហារពេលព្រឹកសំខាន់ជាងពេលណាៗទាំងអស់ ព្រោះក្រោយពេលទទួលទានហើយត្រូវប្រើវាពេញមួយព្រឹកដើម្បីបំពេញការងារ។ យើងធានាថាភេសជ្ជៈទាំង៥កែវខាងក្រោមនេះពិតជាហុចផលល្អដល់ស្ត្រីបំពេញការងារការិយាល័យជាក់ជាមិនទាន។
អានអត្ថបទទាំងមូល សូមចុច http://women.open.org.kh/km/morning-drink-women