ការស្លាប់របស់ស្រ្តីជាមាតាដោយសាររំលូតកូន នៅតែជាកង្វល់ដ៏ធំមួយរបស់ប្រទេសកម្ពុជាដោយសារតែការរំលូតកូននេះគ្មានសុវត្ថិភាព។
លោកស្រីសាស្ត្រាចារ្យ តាន់វួចឆេងអនុរដ្ឋលេខា ធិការក្រសួងសុខាភិបាលបាននិយាយនៅពេលថ្មីៗ នេះដោយផ្អែកលើរបាយការណ៍របស់ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក និងកម្ពុជា ថាការស្លាប់របស់មាតាភាគច្រើនបំផុតគឺដោយសារផលវិបាកនៃការសម្រាលកូនមិនមានសុវត្ថិភាព ឬមូលហេតុផ្ទាល់នៃការសម្រាល។
លោកស្រីសាស្ត្រាចារ្យវួចឆេងបានបញ្ជាក់ថាតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅ កម្ពុជាកាលពីឆ្នាំ ២០០៥ស្ត្រីកម្ពុជាបានស្លាប់ដោយសារការសម្រាលមាន៤៧២លើ១០ម៉ឺនកំណើតរស់គឺកើនឡើងពី៤៣៧នៃការអង្កេត ឆ្នាំ២០០០កន្លងមក។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតគុំកាណាល់នាយកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក បាននិយាយថា មូលហេតុចម្បងនៃការស្លាប់របស់មាតា គឺការបង្ករោគ និងសម្រាលជាមួយឆ្មបមិនមាន ការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រៅពីនេះការធ្លាក់ឈាមនៅពេលសម្រាលក្រឡាភ្លើងសុទ្ធតែជា មូលហេតុនៃការស្លាប់របស់ស្ត្រី។ លោកបន្តថានៅកម្ពុជាការសម្រាលកូនដោយឆ្មបបុរាណមាន ប្រមាណពី៤០ទៅ៥០ភាគរយដែលភាគច្រើននៅតំបន់ជនបទ។
កង្វះខាតឆ្មបនៅតាមមណ្ឌលសុខភាពក៏ជាបញ្ហាមួយផងដែរនៃភាពធ្ងន់ធ្ងរលើការស្លាប់របស់ ស្ត្រីជាមាតា៕